Acts 8

1រីឯលោក​សុលក៏បានយល់ស្របសម្លាប់លោកស្ទេផានដែរ។ ​នៅថ្ងៃនោះមានការ​បៀត​បៀនជាខ្លាំងមកលើក្រុមជំនុំនៅក្នុង​ក្រុង​យេរូសាឡិមហើយ​អ្នក​ជឿ​ទាំងអស់​បាន​ខ្ចាត់​ខ្ចាយ​ទៅពាសពេញតំបន់នានា​ក្នុង​ស្រុក​យូដានិង​ស្រុក​សាម៉ារីលើកលែងតែ​ពួក​សាវក 2ពេលនោះពួក​ប្រុសៗដែលកោតខ្លាចព្រះជាម្ចាស់​បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះហើយ​យំ​ស្រណោះគាត់យ៉ាងខ្លាំង 3រីឯលោក​សុល​បាន​បំផ្លាញក្រុមជំនុំដោយចូលទៅចាប់អូស​ពួក​អ្នកជឿទាំងប្រុសទាំងស្រីនៅតាម​ផ្ទះ​យក​ទៅដាក់គុក 4រីឯពួក​អ្នកដែល​បាន​ខ្ចាត់ខ្ចាយទៅ​នោះ​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទាំង​ប្រកាសព្រះបន្ទូល​ផង។ 5ពេលនោះលោក​ភីលីព​បាន​ចុះទៅក្រុងមួយ​ក្នុង​ស្រុក​សាម៉ារី​ហើយ​ប្រកាសប្រាប់ពួកគេ​អំពី​ព្រះ​គ្រិស្ដ 6ពេលបណ្ដាជន​បាន​ស្ដាប់និង​បាន​ឃើញ​ទីសំគាល់​អស្ចារ្យ​នានា​ដែល​គាត់​បាន​ធ្វើ​ពួកគេ​ទាំងអស់គ្នា​ក៏យកចិត្ដទុកដាក់​ស្ដាប់​អ្វី​ដែល​គាត់​បាន​និយាយ 7ដ្បិតពួក​វិញ្ញាណអាក្រក់ដែល​បាន​ចូល​មនុស្ស​ជាច្រើន​ពួកវា​បាន​ចេញមក​ទាំង​ស្រែកខ្លាំងៗហើយ​មនុស្ស​ស្លាប់​ដៃ​ជើងនិង​មនុស្ស​ខ្វិនជាច្រើន​ត្រូវ​បាន​ប្រោស​ឲ្យ​ជា 8ដូច្នេះហើយក៏មានអំណរជាខ្លាំងនៅក្នុងក្រុងនោះ 9នៅក្នុងក្រុងនោះ​មាន​បុរសម្នាក់ឈ្មោះស៊ីម៉ូន​ដែល​កាល​ពី​មុន​ធ្លាប់ប្រើមន្ដអាគមធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្នុង​ស្រុក​សាម៉ារីស្ញប់ស្ញែង​ព្រមទាំង​បាន​អះអាងថាខ្លួនជាមនុស្ស​ដ៏​អស្ចារ្យម្នាក់ 10មនុស្សទាំងអស់ចាប់ពី​អ្នក​តូចដល់​អ្នក​ធំ​បាន​យកចិត្ដ​ទុកដាក់​ស្ដាប់គាត់​ទាំង​និយាយថា៖ ​«មនុស្ស​នេះហើយ​ដែល​គេ​ហៅថាអំណាច​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់» 11ដោយគាត់​បាន​ធ្វើ​ឲ្យ​ពួកគេស្ញប់ស្ញែង​ចំពោះ​មន្ដអាគម​របស់​គាត់​យូរមកហើយ​បានជា​ពួកគេ​យកចិត្ដ​ទុកដាក់​ស្ដាប់គាត់​ដូច្នេះ 12ប៉ុន្ដែពេល​ពួកគេ​ជឿដំណឹងល្អដែល​លោក​ភីលីព​បាន​ប្រកាសអំពីនគរព្រះជាម្ចាស់និងអំពីព្រះនាម​របស់​ព្រះ​យេស៊ូគ្រិស្ដ​ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹកទាំងប្រុសទាំងស្រី 13សូម្បីតែលោក​ស៊ីម៉ូនផ្ទាល់ក៏​បាន​ជឿដែរហើយ​ក្រោយពី​ទទួល​ពិធី​ជ្រមុជទឹករួច​គាត់​ក៏នៅជាមួយ​លោក​ភីលីពតទៅទៀតហើយ​គាត់​បាន​ស្ញប់ស្ញែងយ៉ាងខ្លាំង​ពេល​គាត់​បាន​ឃើញទីសំគាល់និង​ការ​អស្ចារ្យធំៗ​ដែល​កំពុង​កើតឡើង 14បន្ទាប់មកពេល​ពួក​សាវកនៅក្នុង​ក្រុង​យេរូសាឡិម​បាន​ថា​ស្រុក​សាម៉ារី​បាន​ទទួលព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពួកគេ​ក៏​ចាត់​លោក​ពេត្រុសនិង​លោក​យ៉ូហាន​ឲ្យ​ទៅ​អ្នក​ទាំងនោះ 15អ្នកទាំងពីរក៏​ចុះ​មក​ហើយ​អធិស្ឋានសម្រាប់ពួកគេដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​ព្រះ​វិញ្ញាណបរិសុទ្ធ 16ដ្បិតព្រះវិញ្ញាណ​មិនទាន់យាងមក​សណ្ឋិត​លើពួកគេណាម្នាក់នៅឡើយ​ពួកគេ​គ្រាន់តែ​បាន​ទទួល​ពិធី​ជ្រមុជទឹកក្នុង​ព្រះ​នាម​របស់​ព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ 17ដូច្នេះហើយអ្នកទាំងពីរ​នោះ​បាន​ដាក់ដៃលើពួកគេហើយ​ពួកគេ​ក៏ទទួល​ព្រះ​វិញ្ញាណបរិសុទ្ធ 18ពេលលោក​ស៊ីម៉ូនឃើញថា​ព្រះ​វិញ្ញាណ​បាន​សណ្ឋិតតាមរយៈ​ការ​ដាក់ដៃ​របស់​សាវកទាំងពីរដូច្នេះ​គាត់​ក៏​ជូនប្រាក់​ដល់​សាវក​ទាំងពីរ​នោះ 19ទាំងនិយាយថា៖ ​«សូម​ឲ្យសិទ្ធិអំណាចនេះ​ដល់​ខ្ញុំដែរដើម្បីឲ្យ​អស់​អ្នកដែល​ខ្ញុំ​ដាក់ដៃលើ​បាន​ទទួល​ព្រះ​វិញ្ញាណបរិសុទ្ធ» 20ប៉ុន្ដែលោក​ពេត្រុសនិយាយទៅគាត់ថា៖ ​«ចូរ​ឲ្យប្រាក់​របស់​អ្នកវិនាសជាមួយអ្នកចុះព្រោះ​អ្នក​ស្មានថា​អ្នក​អាច​យកប្រាក់ទិញអំណោយទាន​របស់​ព្រះជាម្ចាស់បាន! 21ដោយសារតែចិត្ដ​របស់​អ្នកមិនទៀងត្រង់នៅចំពោះព្រះជាម្ចាស់​នោះ​អ្នកគ្មានចំណែកភាគ​ណា​មួយនៅក្នុងកិច្ចការនេះឡើយ 22ដូច្នេះចូរ​ប្រែចិត្ដពីសេចក្ដីអាក្រក់​របស់​អ្នកនេះចុះហើយអធិស្ឋាន​ទៅ​ព្រះជាម្ចាស់ក្រែងលោ​ព្រះអង្គ​នឹង​លើកលែងទោស​ដល់​អ្នក​ចំពោះ​គំនិតអាក្រក់​នៅក្នុង​ចិត្ដ​របស់​អ្នក 23ដ្បិតខ្ញុំ​ឃើញថាអ្នកជាប់នៅក្នុងសេចក្ដី​ជូរ​ល្វីងនិងចំណង​នៃ​សេចក្ដីទុច្ចរិត» 24ពេលនោះលោក​ស៊ីម៉ូន​បាន​ឆ្លើយថា៖ ​«សូម​លោកអធិស្ឋានទៅព្រះអម្ចាស់​ឲ្យ​ខ្ញុំផងដើម្បីកុំ​ឲ្យ​ហេតុ​អាក្រក់​ណាមួយដែល​លោក​បាន​និយាយនោះកើតឡើងចំពោះខ្ញុំ​ឡើយ»។ 25ពេលអ្នកទាំងពីរ​នោះ​បាន​ធ្វើបន្ទាល់និង​បាន​ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ​ពួកគេ​ក៏ត្រលប់​មក​ក្រុង​យេរូសាឡិមវិញ​ទាំង​ប្រកាសដំណឹងល្អ​តាម​ភូមិ​ជា​ច្រើន​របស់​ជនជាតិ​សាម៉ារី​ផង។ 26នៅពេលនោះទេវតា​របស់​ព្រះអម្ចាស់ប្រាប់​លោក​ភីលីពថា៖ ​«ចូរ​ក្រោកឡើងហើយធ្វើ​ដំណើរ​ទៅទិស​ខាង​ត្បូងតាមផ្លូវដែលឡើងពី​ក្រុង​យេរូសាឡិមទៅ​ក្រុង​កាសាចុះ»។ ​ផ្លូវ​នេះស្ងាត់ណាស់ 27ដូច្នេះគាត់ក៏ក្រោកឡើង​ហើយ​ចេញ​ទៅ។ ​មាន​ជនជាតិ​អេធីយ៉ូពីម្នាក់​ជា​មនុស្ស​កម្រៀវ​ហើយ​ជា​មន្ដ្រីរាជវាំង​របស់​ព្រះនាង​កាន់ដេស​ដែល​ជា​មហាក្សត្រិយានី​របស់​ជនជាតិ​អេធីយ៉ូពី។ ​គាត់​មើលខុសត្រូវ​លើទ្រព្យសម្បត្ដិទាំងអស់​របស់​ព្រះនាង។ ​គាត់​បាន​មក​ក្រុង​យេរូសាឡិម​ដើម្បី​ថ្វាយបង្គំ 28ហើយពេល​គាត់​កំពុង​ជិះរទេះសេះ​របស់​គាត់ត្រលប់ទៅវិញ​គាត់​ក៏​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល 29ព្រះវិញ្ញាណមានបន្ទូល​ប្រាប់​លោក​ភីលីពថា៖ ​«ចូរ​ទៅឲ្យកៀករទេះសេះនោះ​ចុះ»។ 30នៅពេលរត់​ទៅ​ទាន់​រទេះសេះ​នោះ​លោក​ភីលីពក៏គាត់​កំពុង​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូលដូច្នេះ​លោកភីលីព​ក៏សួរថា៖ ​«តើ​លោក​យល់សេចក្ដីដែល​លោក​កំពុង​អាននេះ​ដែរ​ឬ​ទេ 31គាត់ឆ្លើយថា៖ ​«តើ​ឲ្យ​ខ្ញុំ​យល់យ៉ាងដូចម្ដេចបានបើគ្មានអ្នកណាម្នាក់ណែនាំខ្ញុំផង?» ​ហើយ​គាត់​ក៏អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើងជិះ​រទេះសេះ​ជាមួយគាត់ 32បទគម្ពីរដែល​មន្ដ្រី​ម្នាក់​នោះ​កំពុង​អានគឺ​លោក​ត្រូវ​គេ​នាំទៅ​ដូច​ជាចៀម​ដែល​គេ​យក​ទៅសម្លាប់ហើយដូចជាកូនចៀម​ដែល​ស្ងាត់ស្ងៀមនៅ​ចំពោះ​មុខអ្នកកាត់រោមដូច្នេះហើយ​បានជា​លោក​មិនបើកមាត់និយាយសោះ 33នៅពេលលោក​ត្រូវ​គេ​បន្ទាបបន្ថោក​លោក​មិន​បាន​ទទួលសេចក្ដីយុត្តិធម៌​ទេ។ ​តើ​អ្នកណា​នឹង​អាច​ប្រាប់​អំពី​ពូជពង្ស​របស់​លោកបាន? ​ព្រោះ​គេ​បាន​ដក​យក​ជីវិត​របស់​លោក​ពីផែនដីនេះ​បាត់​ហើយ។ 34មនុស្សកម្រៀវ​នោះ​បាន​សួរ​លោក​ភីលីពថា៖ ​«ខ្ញុំ​សូម​សួរ​អ្នក​ទៅ​មើល៍​តើ​អ្នកនាំព្រះបន្ទូលនិយាយយ៉ាងដូច្នេះអំពីអ្នកណា? ​អំពីខ្លួនគាត់អំពីអ្នកដទៃ 35ដូច្នេះលោក​ភីលីពក៏បើកមាត់ប្រកាសប្រាប់មន្ដ្រីនោះ​អំពី​ព្រះ​យេស៊ូ​ដោយ​ចាប់ផ្ដើមពីបទគម្ពីរនោះ 36ពេលអ្នក​ទាំងពីរ​កំពុង​ធ្វើដំណើរតាមផ្លូវ​ពួកគេ​ក៏​មកដល់​កន្លែង​មួយមានទឹក។ ​មនុស្ស​កម្រៀវនោះក៏ប្រាប់ថា៖ ​«មើល៍​នៅ​ទីនេះ​មាន​ទឹក! ​តើ​មាន​អ្វីរារាំងខ្ញុំ​មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹកបាន? 37[លោក​ភីលីព​តប​ថា៖ ​«បើ​លោក​ជឿ​អស់​អំពី​ចិត្ត​មែន​នោះ​លោក​អាច​ទទួល​បាន» ​មន្ត្រី​នោះ​ក៏​ឆ្លើយ​ថា៖ ​«ខ្ញុំ​ជឿ​ថា​ព្រះ​យេស៊ូ​គ្រិស្ត​ជា​ព្រះ​រាជបុត្រា​របស់​ព្រះជាម្ចាស់» ​] 38ពេលនោះគាត់​ក៏បញ្ជា​ឲ្យ​រទេះសេះឈប់ហើយ​ពួកគេ​បាន​ចុះទៅក្នុងទឹក​ទាំង​ពីរនាក់ទាំង​លោក​ភីលីពនិង​មនុស្ស​កម្រៀវរួច​លោក​ភីលីព​ក៏​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​មនុស្សកម្រៀវ​នោះ។ 39ពេលអ្នក​ទាំងពីរ​ឡើងពីទឹក​មក​វិញ​ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់​ក៏​ឆក់​យក​លោក​ភីលីពទៅហើយ​មនុស្ស​កម្រៀវនោះមិនឃើញ​លោក​ភីលីពទៀតទេប៉ុន្ដែ​គាត់​បាន​បន្ដ​ដំណើរទៅ​ទាំង​អរសប្បាយ 40រីឯលោក​ភីលីព​វិញ​គេ​បាន​ឃើញ​គាត់​នៅ​ក្រុង​អាសូតហើយ​ពេល​គាត់​ធ្វើដំណើរទៅ​គាត់​ក៏ប្រកាសដំណឹងល្អ​ក្នុង​ក្រុងទាំងអស់​រហូត​ទាល់តែគាត់​បាន​មកដល់ក្រុងសេសារា
Copyright information for KhmKCB